នៅពេលដែលវិធីទូទាត់ប្រាក់បែបដើម (traditional payment) កាន់តែងាយប្រឈមទៅនឹងការវាយ ប្រហារដោយពួកហេកគឺនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល Bitcoin បានក្លាយជាជម្រើសមួយទៀតសម្រាប់ មនុស្សជាច្រើននៅទូទាំងពិភពលោក។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការក្រឡេកមកមើលថា តើ Bitcoin ជា អ្វី របៀបដំណើរការ ររបៀបទិញ កន្ទែងលក់ និងរបៀបប្រើប្រាស់ Bitcoin យើងក៏នឹងធ្វើការរៀបរាប់ពី អត្ថប្រយោជន៍ និងការប្រើប្រាស់របស់វាផងដែរ។
តើ Bitcoin ជាអ្វី?
Bitcoin គឺជារូបិយប័ណ្ណគ្រីបតូដំបូងគេបង្អស់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ដោយមនុស្ស ក្រុម មនុស្សមួយក្រុម ដែលលាក់ខ្លួនក្រោមឈ្មោះក្លែងក្លាយថា Satoshi Nakamoto វាគឺជាប្រព័ន្ធទូទាត់ វិមជ្ឈការ ផ្អែកលើបច្ចេកវិទ្យាប្លុកឆេ (blockchain) ដែលអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្ដូរប្រាក់ ដោយគ្មាន អន្តរការី (ឈ្មួញកណ្ដាល) ដូចជាធនាគារ ឬរដ្ឋាភិបាល។ ជាមួយវាអ្នកអាចផ្ទេរប្រាក់ស្ទើរតែមិនមានដែនកំណត់ ទៅគ្រប់ប្រទេសណាមួយក្នុងរយៈពេលមិនប៉ុន្មាននាទី។ អ្នកធ្វើប្រតិបត្តិការស្ទើរតែមិនបញ្ចេញឈ្មោះ ដោយភាព រហ័សទាន់ចិត្ត និងតម្លៃថោក។
តើ Bitcoin ដំណើរការយ៉ាងដូចម្ដេច?
មូលដ្ឋានគ្រឹស្ត ដែល Bitcoin ដំណើរការគឺបច្ចេកវិទ្យាប្លុកផេ (blockchain) ដែលជាការចុះបញ្ជី ប្រតិបត្តិការចែកចាយ។ វាជាមនុស្សយន្តស្វ័យប្រវត្តិ ដែលធ្វើការរក្សាព័ត៌មាន និងបន្តការការពារប្រតិបត្តិការទាំង អស់ដែលកើតឡើង ដើម្បីធានាថា Bitcoin មិនអាចត្រូវបានក្លែងបន្លំ ហើយប្រតិបត្តិការទាំងឡាយក៏មាន សុវត្ថិភាពផងដែរ។ នៅក្នុងបណ្តញ Bitcoin អ្នកជីករុករករ៉ែ (miners) មានទំនួលខុសត្រូវក្នុងការធានា និង
រក្សាភាពត្រឹមត្រូវរបស់ប្រព័ន្ធ ហើយពួកគេត្រូវបានផ្ដល់រង្វាន់ជាទម្រង់ bitcoins ថ្មីសម្រាប់ការខិតខំរបស់ពួក
របៀបនៃការទិញ Bitcoin
ជាដំបូង អ្នកត្រូវតែបង្កើតកាបូបលុយគ្រីបតូ ដើម្បីទុកលុយរបស់អ្នក។ អ្នកក៏អាចរក្សាទុកពួកវានៅលើអត្រាប្ដូរ រូបិយប័ណ្ណគ្រីបតួផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វិធីដែលមានសុវត្ថិភាពបំផុត គឺការទិញកាបូបលុយគ្រីបតួ។ បន្ទាប់មក អ្នកត្រូវតែស្វែងរកអត្រាប្ដូររូបិយប័ណ្ណគ្រីបតូ ឬសេវាកម្មផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកទិញ Bitcoin ជាមួយនឹងប្រាក់ធម្មតា ឬរូបិយប័ណ្ណគ្រីបតូផ្សេងទៀត។
របៀបលក់ BTC
ដើម្បីធ្វើការលក់ Bitcoin អ្នកត្រូវបញ្ចូលវាទៅក្នុងគណនីរបស់អ្នកនៅលើអត្រាប្ដូររូបិយប័ណ្ណគ្រីបតូ ឬសេវាកម្ម ផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរ Bitcoin សម្រាប់រូបិយប័ណ្ណផ្សេងទៀត។ បន្ទាប់មកអ្នកធ្វើការបញ្ជាលក់ ហើយនៅពេលប្រតិបត្តិការជោគជ័យ អ្នកអាចដកប្រាក់ដែលរកបានទៅគណនីធនាគាររបស់អ្នក។ វាដូចគ្នាទៅនឹង ការលក់ផលិតផលណាមួយនៅលើអ៊ីនធឺណិតដែរ ដោយអ្នកធ្វើការដាក់លក់ ផ្ដល់តម្លៃ ហើយអ្នកផ្សេងទិញវា។ Bitcoin អាចត្រូវបានទិញនិងលក់យ៉ាងងាយស្រួល។
តើ Bitcoin ត្រូវបានប្រើសម្រាប់អ្វី?
Bitcoin អាចត្រូវបានប្រើប្រាស់ជាវិធីបង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មទៅឈ្មួញផ្សេងៗ ដែលទទួលយក រូបិយប័ណ្ណគ្រីបតូ។ ប្រតិបត្តិការមានភាព រហ័ស ថោក និងធន់ទៅនឹងការចាប់ពិរុទ្ឋ។ អ្នកក៏អាចរកលុយជាមួយវា បានដែរ។ តើធ្វើដូចម្តេចដើម្បីរកលុយជាមួយ Bitcoin? មានវិធីជាច្រើនដូចជា អ្នកអាចទិញវារួចរង់ចាំឱ្យតម្ល ឡើងថ្លៃ បន្ទាប់មកលក់វាចេញ។ អ្នកក៏អាចធ្វើការជីកបានដែរ ប្រសិនបើអ្នកមានឧបករណ៍កុំព្យូទ័រត្រឹមត្រូវ ឬអ្នក អាចប្តូរវាសម្រាប់រូបិយប័ណ្ណគ្រីបតូផ្សេងទៀត។
តើ BTCមានអត្ថប្រយោជន៍អ្វីខ្លះ?
គុណសម្បត្តិរបស់ Bitcoin មានដូចខាងក្រោម៖
- វិមជ្ឈការ – ការមិនមានសា្ថប័នកណ្ដាលធ្វើឱ្យ Bitcoin មានភាពស៊ាំទៅនឹងការគ្រប់គ្រង និងឧបាយកល របស់រដ្ឋាភិបាល ដោយវាមិនអាចត្រូវបានបោះពុម្ព ហើយអ្នកនយោបាយមិនមានឥទ្ឋិពលលើអតិផរណាទ។
- អនាមិក – អ្នកប្រើប្រាស់ Bitcoin មិនចាំបាច់បង្ហាញអត្តសញ្ញាណនៅពេលទិញ និងលក់ ដើម្បីការពារ ទិន្នន័យរបស់ពួកគេ។
- ថ្ងៃសេវាទាប – ប្រតិបត្តិការនៅលើបណ្តាញ Bitcoinជាធម្មតាមានតម្លៃថោកជាងវិធីបង់ប្រាក់បែបទូទៅ។
- ល្បឿននៃប្រតិបត្តិការ – ប្រតិបត្តិការ Bitcoin ត្រូវបានបញ្ចប់លឿនជាងប្រព័ន្ធទូទាត់បែបទូទៅ។
សង្ខេប
Bitcoin គឺជារូបិយប័ណ្ណឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលកំពុងផ្លាស់ប្តូររបៀបដែលមនុស្សធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុទូទាំងពិភពលោក។ លក្ខណៈវិមជ្ឈការ និងអនាមិករបស់វាផ្តល់នូវជម្រើសដ៏គួរឱ្យទាក់ទាញដល់ប្រព័ន្ធ ទូទាត់បែបដើម។ នៅពេលដែលបច្ចេកវិទ្យារូបិយប័ណ្ណគ្រីបតួ (cryptocurrency) មានការវិវឌ្ឍ យើងនឹង ឃើញនូវការផ្លាស់ប្ដូរបន្ថែមទៀតនៅក្នុងពិភពហិរញ្ញវត្ថុ ហើយ – Bitcoin អាចនឹងក្លាយជារឿងធម្មតានៅក្នុងជីវិត ប្រចាំថ្ងៃរបស់យើង នៅក្នុងប្រទេសរបស់អ្នក ការជជែកពិភាក្សារបស់រដ្ឋាភិបាល ទាក់ទងទៅនឹង – Bitcoin ជាមួយការធ្វើវាឱ្យស្របច្បាប់ ប្រហែលជាកំពុងដំណើរការរួចហើយ។ សម្រាប់ហេតុផលនេះ អ្នកគួរតែធ្វើការស្វែង យល់អំពី Bitcoin និងគុណសម្បត្តិរបស់វាឲ្យបានប្រសើរជាងមុនដើម្បីជាអត្ថប្រយោជន៍នាពេលអនាគត។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ ឬគោលគំនិតណាមួយអំពីរូបិយប័ណ្ណគីប អ្នកទាំងអស់គ្នាអាច តាមដានអត្ថបទក្រោយៗទៀត យើងនឹងរីករាយក្នុងការនាំអ្នកទៅកាន់ពិភពលោកថ្មីនេះ អរគុណសម្រាប់ការ ចំណាយពេលអានអត្ថបទមួយនេះ!